ឯកឧត្តម សុះ មុះសិន តំណាងរាស្ត្រមណ្ឌល
ខេត្តកណ្តាល សមាជិកគណៈម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមរបស់គណប្សប្រជាជនកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ២០០គ្រួសារ នឹងបាននាំយកអំណោយ ២០០កញ្ចប់ សម្រាប់ហូបបួសនៅខែរ៉ាម៉ាឌន ។ ពិធីខាងលើ ក៏មានការចូលរួមពី ឯកឧត្តម វេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោក ស៊ូ សេន អុីម៉ាំខេត្តកណ្តាល លោក ទីន វ៉ានសុី ស្នងការរងខេត្តកណ្តាល លោកស្រី ថាន អាសុីរ៉ា អភិបាលរងក្រុងតាខ្មៅ សមាជិកក្រុមប្រឹក្សាសង្កាត់ដើមមៀន អាជ្ញាធរដែនដី ព្រមទាំងតំណាងសាសនិកអ៊ីស្លាម តុ ហាកឹមតួន ផងដែរ ។
ឯកឧត្តមបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗ គ្នា ហើយបោះជូនគណបក្សប្រជាជន ដែលជាអ្នកមានគុណធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ។
អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១៥គីឡូក្រាម
២ .ទឹកដីគោ ០១កំប៉ុង
៣ .ស្ករស ០១គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .ប្រេងឆា ០១ដប
៦ .អំបិល ០១គីឡូក្រាម
ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៣