ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានផ្តល់ថវិកាជូនដល់ចាស់ជរា ក្មេងកំព្រា ចំនួន១២០នាក់ នៅឃុំជ្រោយមេត្រី ខេត្តកណ្តាល


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជានៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់ថវិកាជូនដល់ចាស់ជរា ក្មេងកំព្រា ចំនួន១២០នាក់ រស់នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ពិធីនេះក៏មានការចូលរួម លោក ម៉ាន់ ស៊ូរី សមាជិកក្រុមប្រឹក្សាស្រុកមុខកំពូល លោក លីសា់រ៉នី អភិបាលរងស្រុកមុខកំពូល លោក អើសអារី សឡេះ សមាជិកក្រុមប្រឹក្សាឃុំឬស្សីជ្រោយ គណៈអុីម៉ាំម៉ាស្ជិទ មេភូមិផង ដែរ ។ ពិធីនេះប្រារព្វធ្វើឡើងថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៣

ឯកឧត្តមបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗ គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកមានគុណធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។ ជាពិសេសគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូវកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនិងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។

ឯកឧត្តម បានជំរុញប្រជាពលរដ្ឋ ឬអាណាព្យាបាល អោយកូនត្រូវអោយមានការរៀនសូត្រអោយបានខ្ពស់ ដើម្បីចូលរួមដឹកនាំសហគមន៏ និងប្រទេសជាតិផងដែរ ។
ឯកឧត្តមបានបន្តលើកឡើងថា បងប្អូនប្រជាពលរដ្ឋត្រូវបន្តរក្សាសាមគ្គីភាព ភាតរភាព គោរពមេដឹកនាំ និងធ្វើអំពើល្អ ដល់គ្រប់គ្នា ។
សូមជម្រាបជូនផងដែថា ថវិកាដែលនាំយកមកចែកជូននេះម្នាក់ៗទទួលបាន ៣០.០០០រៀល សរុប១២០នាក់ស្មើនឹង៣.៦០០.០០០រៀល
( បីលាន ហុកសិបម៉ឺនរៀល)