សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកីឡាករល្បីឈ្មោះ លោក ចាន់ វឌ្ឍនាការ ជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុ


(តូក្យូ-ជប៉ុន)៖ បន្ទាប់ពីបញ្ចប់ជំនួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅប្រទេសជប៉ុនហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាតឲ្យកីឡាករបាល់ទាត់ដ៏ឆ្នើម និងល្បាញល្បីរបស់កម្ពុជា គឺកីឡាករ ចាន់ វឌ្ឍនាការ ចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុជាមួយសម្តេចនៅទីក្រុងតូក្យូផងដែរ។