ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចុះពិនិត្យការដាំស្មៅជុំវិញស្រះទឹកត្រពាំងធំ


នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញចុះពិនិត្យការដាំស្មៅជុំវិញស្រះទឹកត្រពាំងធំ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពញ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល អភិបាលរងខណ្ឌពោធិ៍សែនជ័យ ចៅសង្កាត់ ប្រធានភូមិ និងប្រជាការពារ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។