មេឃុំឈូកសវ័យក្មេង របស់គណបក្សប្រជាជនកម្ពុជា នាំយកគ្រឿងចក្រផ្ទាល់ខ្លួនជួសជុលនិងស្តារប្រឡាយទំនប់កប់សេះ


លោកស៊ីត ញាណរ័ត្ន មេឃុំឈូកសវ័យក្មេង របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងឃុំមាន៧អសនៈ គណបក្សប្រជាជនដណ្តើមបាន៦អសនៈ។

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ លោកស៊ីត ញាណរ័ត្ននិងសហការី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋបាននាំយកគ្រឿងចក្រផ្ទាល់ខ្លួនជួសជុលនិងស្តារប្រឡាយទំនប់កប់សេះ ស្ថិតក្នុងភូមិក្រញាស់ ឃុំឈូកស ។ លោកបានបញ្ជាក់ថាប្រឡាយនេះអាចស្រោចស្រពបានលេី ផ្ទៃដីស្រែចំនួន៦០ហិកតា៕