កិច្ចប្រជុំតាមវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល និងត្រៀមទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូយុវជនគណបក្សកុំម្មុយនីស្តចិន និងគណៈប្រតិសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមីញ


ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល និងត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូយុវជនគណបក្សកុំម្មុយនីស្តចិន និងគណៈប្រតិភូសហភាពយុវជនកុម្មុយនីស្តហូជីមីញ ដោយមានចូលរួមពីឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាជំនួយការតាមបណ្តាផ្នែកចំណុះយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមជំនួយការប្រចាំការនៅការិយាល័យយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ១៣រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។