ឯកឧត្តម ឃួង ស្រេង អញ្ជើញជួបសួរសុខទុក្ខលោក សាន់ ឃុត អតីតចៅសង្កាត់ទឹកល្អក់ទី២


បន្ទាប់ពីជួបជាមួយលោកជំទាវឯកអគ្គរដ្ឋទូតបារាំងព្រឹកមិញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសួរសុខទុក្ខលោក សាន់ ឃុត អតីតចៅសង្កាត់ទឹកល្អក់ទី២ ដែលកំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋាន។ លោក សាន់ ឃុត គឺជាមន្ត្រីមានស្នាដៃ ដែលធ្លាប់រួមចំណែកបម្រើប្រជាពលរដ្ឋយ៉ាងច្រើន នាពេលកន្លងទៅ៕