ការជួសជុលទំនប់អាងទឹកតាម៉ុក និងការសាងសង់ឡើងវិញបង្កាន់ស្ពានព្រែកជីក សម្រេចលទ្ធផលបានប្រមាណ ៨៥ %ក្នុងខេត្តឧត្តរមានជ័យ


គិតត្រឹមថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៧ នេះ ការជួសជុលទំនប់អាងទឹកតាម៉ុក និងការសាងសង់ឡើងវិញបង្កាន់ស្ពានព្រែកជីក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សម្រេចលទ្ធផលជារួមបានប្រមាណ ៨៥ % ហើយ ។
គួររំលឹកផងដែរថា បន្ទាប់ពីទឹកជំនន់ក្នុងអាងតាម៉ុក បានចាប់ផ្តើមស្រក ការជួសជុលទំនប់អាងទឹកឡើងវិញ ក៏ត្រូវបានចាប់ផ្តើមដំណើរការដោយមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធានាការថែរក្សាទឹកទុកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋ ។ ទន្ទឹមនឹងការជួសជុលទំនប់អាងទឹកតាម៉ុក បង្កាន់ដៃស្ពានឆ្លងកាត់ព្រែកជីក ដែលបានបាក់ខូចខាតដោយទឹកជំនន់ដែរនោះ ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលឡើងវិញផងដែរ ៕