ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទទួលសារតាំងពីឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន


ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញទទួលសារតាំងពីឯកឧត្តម Lee Jang-keun ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ដោយភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ និងការប្តេជ្ញាចិត្តធ្វើការរួមគ្នារវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ លើវិស័យកិច្ចសហប្រតិបត្តិការនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន។រូបថត៖ អគ្គលេខាធិការដ្ឋានអាស៊ាន