ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំស្រែរនោង ស្រុកត្រាំកក់


(តាកែវ)៖ ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ជំនួសលោក សាន វណ្ណទី។

ក្នុងសេចក្ដីសម្រេចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ទៀតថា ក្រុមការងារនេះ មានអនុប្រធាន១០នាក់ អនុប្រធានប្រចាំការម្នាក់ និងសមាជិកចំនួន៣១នាក់៕