លោកជំទាវ ម៉ែន សំអន បានអនុញ្ញាតិឲ្យ លោក ហ្សាង ហួ (Mr.Zhang Hua) និងក្រុមការងារចូលជួបសម្តែងការគួរសម


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ លោក ហ្សាង ហួ (Mr.Zhang Hua) ប្រធានក្រុមហ៊ុន ធីមរ៉ាយគ្រុប នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះផងដែរ លោក ហ្សាង ហួ(Mr.Zhang Hua) ក៏បានកោតសសើរ និងលើកឡើងអំពីចំណងមិត្តភាព និងសាមគ្គីភាពនៃប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍន៍របស់កម្ពុជាមានការលូតលាស់យ៉ាងឆាប់រហ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោក ហ្សាង ហួ(Mr.Zhang Hua) ក៏បានបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងនោះមាន ការវិនិយោគលើសំណង់ ធនាគារ និងការបង្កើតនូវតំបន់ទេសចរណ៍ជាដើម និងបានសន្យាថានឹងគៀងគរអ្នកវិនិយោគទុនមកវិនិយោគក្នុង ព្រះរាជាណាចក្រកម្ពុជា ។
ជាការឆ្លើយតប លោកជំទាវ ក៏បានថ្លែអំណគុណ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលមានការចាប់អារម្មណ៍ ក៏ដូចជាការគៀងគរអ្នកវិនិយោគទុន ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវក៏បានជូនពរឲ្យគណៈប្រតិភូទទួលបានជោគជ័យ ក្នុងពេលបំពេញបេសសកម្មនៅព្រះរាជាណាចក្រកម្ពុជា និងត្រលប់ទៅប្រទេសវិញដោយទទួលបានសុខសុវត្ថិភាព៕