សមាជិកស្ត្រីនៃសមាគមន៍នារីសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជីវភាពខ្វះខាតចំនួន២៣គ្រួសារ នៅខណ្ឌចំការមន ទទួលអំណោយ​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​


(ភ្នំពេញ)៖ នៅថ្ងៃទី​១៤ ខែ​មិថុនា​ ឆ្នាំ​២០២៣​នេះ អនុសាខា​សមាគមនារីកម្ពុជា​ដេីម្បី​សន្តិភាព​ ​និងអភិវឌ្ឍន៍​ ខណ្ឌចំការមន​​​ ដឹកនាំដោយលោកស្រី ឃាង​ សារនាថ​ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល​ជាមួយសមាជិក​សមាគម​ន៍នារី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេីម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។

ក្នុង​នោះលោកស្រី​​ ឃាង​ សារនាថ​ ប្រធាន​អនុសាខា​សមាគមនារីកម្ពុជា​ដេីម្បី​សន្តិភាព​ ​និងអភិវឌ្ឍន៍​ ខណ្ឌចំការមន​ បាននាំ​យក​អំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ទៅផ្ដល់ជូនគ្រួសារជា​ស្ត្រី នៃ​សមាគម​ន៍នារី​សេដ្ឋកិច្ចក្រៅប្រព័ន្ឋធ ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត​ចំនួន២៣គ្រួសារ។

អំណោយដែលចែកជូននាពេលនេះ ដោយក្នុង​មួយ​គ្រួសារ​ទទួល​បាន៖ អង្ករ ចំនួន​២៥គីឡូក្រាម, ទឹកត្រី ចំនួន​១យួរ, ទឹកស៊ីអុីវ ចំនួន​១យួរ, ខោ ចំនួន​១ និងថវិកា​ ចំនួន២០,០០០រៀល។

នាឱកាសនោះ លោក​ស្រី​ ឃាង​ សារនាថ​ ក៏បានផ្សព្វផ្សាយសេចក្ដី​ប្រកាស​ព័ត៌មាន​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ចុះថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០២៣​ ថ្មីៗនេះ​ ដែលនេះជាការសបញ្ជាក់ពីការ​តែង​តែ​គិតគូរ​យ៉ាង​មធ្យ័តអំពី​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ដោយ​ឈរលេីគោល​នយោបាយ​ ​«មិន​បោះបង់​ពលរដ្ឋ​ណាម្នាក់» ឡេីយ​។

រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់​របស់​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​សម្រាប់​បុគ្គលិក​បម្រើការ​ក្នុង​សេវា​កម្សាន្ត​ទេសចរណ៍​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជាពិសេស​ស្ត្រី​ដែល​បម្រើ​ការ​ងារ​នៅ​តាម​រង្គសាល​,​ ឌីស្កូ​តែក,​ ខារ៉ាអូខេ​,​ បៀហ្គាដិន​,​ កន្លែង​ម៉ាស្សា​ និងស្ប៉ា​ ស្របតាម​លិខិត​បទដ្ឋាន​គតិ​យុត្តជាធរមាន​ ដែលរដ្ឋនឹង​រាប់​រងនូវ​ចំណាយទាំងស្រុង។

ទាំង​នេះជាការ​គិតគូរ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​​កម្ពុជា​ មិនឲ្យប្រជាជន​កម្ពុជា​គ្រប់​រូប​រង​ទុក្ខ​លំបាក​ ដោយ​គ្មាន​ការ​ថែទាំ​យកចិត្តទុកដាក់​ពី​រាជ​រដ្ឋាភិបាល​នោះទេ។

លោកស្រី​ប្រធាន​ បាន​ជូនពរ​ទៅដល់​សមាជិក​សមាគម​ន៍នារី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ព្រមទាំង​សមាជិកា​គ្រប់រូប​ សូម​ទទួល​បាន​នូវសុខ​ភាព​ល្អ សេចក្ដី​សុខ​ សេចក្ដី​ចម្រេីន​ ប្រកបមុខរបរ​រកស៊ី​ទទួល​ទាន​មានបាន​ និង​ប៉ងប្រាថ្នា​អ្វី​ សូម​ឲ្យ​សម​ប្រកប​តាមក្ដី​ប្រាថ្នា​ គ្រប់​ៗក្រុម​គ្រួសារ​៕