ក្រុមការងារ អ.ម.ត ខេត្តកោះកុង ចែកមួកសុវត្ថិភាពជាអំណោយរ​ប​ស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនពលរដ្ឋប្រកបមុខរបររត់ម៉ូតូឌុប និងផ្សព្វផ្សាយពីច្បាប់ចរាចណ៍


(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្សនិស្សិត អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងមានការចូលរួមដោយ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល អធិការដ្ឋានស្រុក អាជ្ញាធរឃុំស្រែអំបិលបានចុះចែកមួកសុវត្ថិភាពរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋប្រកបរបររត់ម៉ូតូឌុប នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន១០៨នាក់។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានថ្លែងថា ក្នុងនាមឲ្យជាអាជ្ញាធរដែនដីលោកសូមថ្លែងអំណរគុណ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ពីសុវត្តិភាពប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ដែលប្រកបមុខរបររត់ម៉ូតូឌុប បានផ្តល់មួកសុវត្តិភាពជូនបងប្អូន ដើម្បីការពារអាយុជីវិតនៅពេលធ្វើចរាចនៅតាមដងផ្លូវសាធារណៈ ហើយក្នុងពេលនេះលោកក៏សូមឲ្យប្រជាពលរដ្ឋប្រកបមុខរបររត់ម៉ូតូឌុប គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។

លោក ហាក់ ឡេង បានថ្លែងថា មួកសុវត្តិភាពដែលបានចែកជូនបងប្អូនដែលមានប្រកបមុខរបររត់ម៉ូតូឌុបនេះ គឺជាទឹកចិត្តសប្បុរសធម៌របស់លោកបណ្ឌិត ហ៊ុនន ម៉ាណែត ដែលបានយកចិតទុកដាក់ចំពោះបងប្អូន ទោះបីមិនបានគ្រប់គ្នាក៏ដោយតែនេះសិល្បៈចែករំលែកជូនបងប្អូន ហើយលោកក៏ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងផ្សព្វស្តីពីការផ្តល់អាហារូបករណ៍សម្តេចតេជោជូនសិស្ស និសិ្សតក្រីក្រនៅទូទាំងប្រទេស។

លោក ហាក់ ឡេង បានអំពាវរនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ចេះអាធ្យាស្រ័យអនុគ្រោះឲ្យគ្នាទៅវិញទៅមក ហើយលោកបានអំពារនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីសន្តិភាព និងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនគ្រប់វិស័យ៕