លោក ម៉ននី បណ្ឌិត ចូលរួមជាអធិបតីក្នុងកម្មវិធី ទិវាយុវជនអន្តជាតិ ១២ ខែសីហា


ព្រឹកថ្ងៃទី១២​ ខែ​សីហា​ ឆ្នាំ២០១៧លោក​ ម៉ននី​ បណ្ឌិត​ អភិបាលស្រុកស៊ីធរកណ្តាល,​ អភិបាលរងស្រុក លោកប្រធានការិ​ អប់រំស្រុក​,​ លោកអធិការស្រុក​,​ ក្រុមប្រឹក្សាឃុំ​ព្រែកចង្រ្កាន,​លោកនាយកកំរង​,​ នាយកវិទ្យាល័យ​,​ នាយកសាលា​ និងលោកគ្រូ​ អ្នកគ្រូ​ ជាច្រើន​ បានចូលរួមជាអធិបតីក្នុងកម្មវិធី​ ទិវាយុវជនអន្តជាតិ​ ១២​ ខែសីហា​ ដែលផ្តោតជាសំខាន់ទៅលើបញ្ហាយុវជន​ ក្នុងសម័យកាលសុខសន្តិភាព​ ដែលនេះជាការចិត្តទុកដាក់មួយរបស់រាជរដ្ឋាភិបាល​ របស់គណបក្សប្រជាជន​ ចំពោះយុវជន​ ទាំងឱកាស​ និងភាពងាយស្រួលផ្សេងៗ​ គ្រប់យ៉ាងដល់យុវជន​ ។

ឆ្លៀតឱកាសនោះដែរ​ លោកម៉ននី​ បណ្ឌិត​ បានអញ្ជើញចុះពិនិត្យ​ ការសាងសង់សំណង់សាលាប្រជុំ​ និង​អាគារបណ្ណា័យ​ របស់វិទ្យាល័យព្រែកសណ្តែក ដែលបានមកពីជំនួយឧបត្ថម្ភ​ របស់សប្បុរជន​ និងអតីតសិស្សវិទ្យាល័យ​ព្រែកសណ្តែក​ ឃុំព្រែកចង្រ្កាន​ ស្រុកសីុធរកណ្តាល​ ខេត្តព្រៃវែង