មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥ ប្រព័ន្ធ នៅក្នុងខេត្តកែប


នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥ ប្រព័ន្ធ នៅក្នុងខេត្តកែបរួមមាន៖
១. ប្រព័ន្ធធារាសាស្ត្រ អូរក្រសា ស្ថិតក្នុងសង្កាត់អូរក្រសា ក្រុងកែប
២. ប្រព័ន្ធធារាសាស្ត្រ ដើមព្រីង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ
៣. ប្រព័ន្ធធារាសាស្ត្រ ការពារទឹកប្រៃព្រែកតានេន ស្ថិតក្នុងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ
៤. ប្រព័ន្ធធារាសាស្ត្រ អូរដូង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ
៥. ប្រព័ន្ធធារាសាស្ត្រ អូរថ្ម ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។