នៅវេលាម៉ោង៣:០០ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមានរៀបចំកិច្ចប្រជុំស្តីពីផែនការយុទ្ធសាស្ត្រថវិកា ២០១៨-២០២០ និងការរៀបចំថវិកាកម្មវិធីឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤-១៧ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពី អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រដ្ឋបាលជលផល រដ្ឋាបាលព្រៃឈើ នាយកដ្ឋានកសិ-ឧស្សាហកម្ម នាយកដ្ឋានផែនការនិងស្ថិតិ និងនាយកដ្ឋានគណនេយ្យ ហិរញវត្ថុ។