អង្គការវេទិកាសន្តិភាព សិទ្ធិមនុស្សអាស៉ី (AHPF) នៅកូរ៉េ ផ្ញើលិខិតអបអរសាទរ ដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ


(ភ្នំពេញ)៖ អង្គការមួយរបស់កូរ៉េ ឈ្មោះថា វេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី (AHPF) បានផ្ញើលិខិតអបអរសាទរ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

បើតាមលិខិតដែល ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា អង្គការនេះ ក៏បានជូនពរកម្ពុជា មានសន្តិភាព និងភាពរុងរឿងគ្មានទីបញ្ចប់។

លទ្ធផលបឋមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ខណៈអ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%៕