សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១


នៅព្រឹកថ្ងៃទី១៦ ខែសីហា ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ព នៅកងយោធ ភូមិភាគទី១ ខេត្តស្ទឹងត្រែង។ សុខទុក្ខកងទ័ពគឺជាសុខទុក្ខរបស់ សម្តេចតេជោ។
ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ “លេខ១២៨” ឬហៅថា “កងពលតូចថ្មើរជើងលេខ១២៨” ចំណុះឲ្យយោធភូមិភាគទី១ ព្រមទាំងដាក់ទីតាំងកងទ័ព ជើងទឹកឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងដើម្បីពង្រឹងកិច្ចការពារជាតិ ការពារប្រជាជន និងបង្កើនទំនាក់ ទំនងអោយកាន់តែល្អប្រសើរជាមួយប្រទេសជិតខាង។ នៅក្នុងពេលអញ្ជើញចុះសួរសុខទុក្ខថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិសារអាហារសាមគ្គីថ្ងៃត្រង់ជាមួយបងប្អូនកងទ័ព ប្រកបដោយ បរិយាកាសររីករាយ និងស្និទ្ឋស្នាលក្រៃលែង។
សូមជូនពរ និងអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋដែលគាំទ្រ និងចូល រួមថែរក្សា ការពារសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន៕