រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកែប្រែតំបន់ការពារធម្មជាតិពីឧទ្យានជាតិព្រះសីហនុ «រាម» ទៅជាឧទ្យានជាតិសមុទ្រព្រះសីហនុ «រាម» លើផ្ទៃដី៣៩,៦៣៤ហិកតា


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ស្ដីពីការកែប្រែតំបន់ការពារធម្មជាតិពីឧទ្យានជាតិព្រះសីហនុ «រាម» ទៅជាឧទ្យានជាតិសមុទ្រព្រះសីហនុ «រាម» ដែលមានផ្ទៃដីសរុប ៣៩,៦៣៤ហិកតា។ នេះបើយោងតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

តាមអនុក្រឹត្យនេះ ឧទ្យានជាតិសមុទ្រព្រះសីហនុ «រាម» ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកំពត ដោយក្នុងនោះមានផ្ទៃដីទំហំ ១៩,៣៤០ហិកតា និងផ្ទៃទឹកទំហំ ២០,២៩៤ហិកតា៕

ខាងក្រោមនេះជាអនុក្រឹត្យរាជរដ្ឋាភិបាល៖