ឧបនាយករដ្ឋមន្ត្រី ស សុខា ចេញប្រកាសទទួលស្គាល់ ឯកឧត្តម នូ សាខន ជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំនួសឯកឧត្តម ម៉ៅ ភិរុណ និងឯកឧត្តម ឡឹក កុសល ជាសមាជិកក្រុមប្រឹក្សា ខេត្តកណ្តាល


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្លាស់ប្តូរឯកឧត្តម ម៉ៅ ភិរុណ លំដាប់លេខរៀងទី១ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដោយមូលហេតុសាមីខ្លួនសុំលាឈប់ពីមុខតំណែង។ នេះបើតាមប្រកាស ដែលទទួលបាន។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកណ្តាល ចំនួន ០២រូប គឺឯកឧត្តម នូ សាខន លំដាប់លេខរៀងទី២ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំនួសឯកឧត្តម ម៉ៅ ភិរុណ និងឯកឧត្តម ឡឹក កុសល លំដាប់លេខរៀងទី៣៤ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សា ខេត្តកណ្តាល ជំនួសឯកឧត្តម នូ សាខន៕

ខាងក្រោមនេះជាប្រកាស៖