លោក ម៉ននី បណ្ឌិត អញ្ជើញជួបសំណេះសំណាល ផ្តល់បទពិសោធន៍ និងលើកទឹកចិត្ត ដល់ក្មួយៗ ចំនួន១២២នាក់ នៃវិទ្យាល័យព្រៃដើមថ្នឹង


ព្រៃវែង,​ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧

​លោកម៉ននី​ បណ្ឌិត​ អភិបាល​ នៃគណៈអភិបាលស្រុក​ សីុធរកណ្តាល​ រួមនិងលោកប្រធានការិ​ អប់រំស្រុក​,​ លោកនាយក​វិទ្យាល័យព្រៃដើមថ្នឹង​ បានជួបសំណេះសំណាល​ ផ្តល់បទពិសោធន៍ និងលើកទឹកចិត្ត​ ដល់ក្មួយៗ​ ចំនួន១២២នាក់​ នៃវិទ្យាល័យព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង​ ស្រុកសីុធរកណ្តាល​ ដែលនិង​ត្រូវប្រលងមធ្យមសិក្សា​ទុតិយភូមិ​ (បាក់ឌុប​)​ នាពេលខាងមុខដ៏ខ្លីនេះ​ អោយក្មួយៗ​បានប្រលងជាប់​ទាំងអស់គ្នា​ និងបាននិទេសល្អ​ៗ​ ដែលនេះជាកិត្តិយសមួយដ៏សំខាន់ ជូនមកសាលារៀន​ ជូនមកក្រុមគ្រួសារ​ ជូនទៅខ្លួនឯង​ និងពិសេសបានរង្វាន់​ ម៉ូតូមួយគ្រឿង​ សំរាប់អ្នកបាននិទេសA ពីឯឧ​ ស​ សុខា​ អ្នកតំណាងរាស្រ្តមណ្ឌល​ព្រៃវែង​ ។