ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមបានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង


ថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០១៧ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំ (O&M) ឆ្នាំ ២០១៧ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង ដែលមានទីតាំងលាតសន្ធឹងលើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។