ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង រាប អញ្ជើញចូលរួមពិធីប្រកាសតែងតាំង លោកស្រី ម៉ននី រង្សី ជាអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់


ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប អញ្ជើញចូលរួមពិធីប្រកាសតែងតាំង លោកស្រី ម៉ននី រង្សី ជាអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ។ នេះគឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ស្រុកក្រឡាញ់ នៃខេត្តសៀមរាប ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងមន្រ្តីរាជការជាស្រ្តី ទី១ ជាអភិបាល នៃគណៈអភិបាលស្រុក នៃខេត្តសៀមរាប ។