ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បើកិច្ចប្រជុំពិភាក្សាអំពីផែនការថវិកា ២០១៨ និងផែន ការ យុទ្ធសាស្រ្តថវិកា ២០១៨-២០២០ របស់រដ្ឋបាលព្រៃឈើ


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលម៉ោង ១៥:០០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ជាថ្ងៃទី០៤ ដែលក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាអំពីផែនការថវិកា ២០១៨ និងផែន ការ យុទ្ធសាស្រ្តថវិកា ២០១៨-២០២០ របស់រដ្ឋបាលព្រៃឈើ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន។ ជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០១៨នេះ រដ្ឋបាលព្រៃឈើ ដែលទទួលបន្ទុកអនុវត្តកម្មវិធី ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តភាព បានផ្តោតអាទិភាពខ្ពស់លើ ១.ជំរុញការស្តារព្រៃឈើឡើងវិញ ២.ពង្រឹងការអនុវត្តច្បាប់ និងការការពារតំបន់អភិរក្ស ៣.ពង្រឹងសហគមន៍ព្រៃឈើ និង ៤.ជំរុញការស្រាវជ្រាវកិច្ចការព្រៃឈើ និងសត្វព្រៃ។