សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ​ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី កំពុងដឹកនាំគណៈប្រតិភូធុរកិច្ចទស្សនកិច្ចនៅ​កម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជា។ នៅថ្ងៃម្សិលមិញឯកឧត្តម តាកាហាស៊ី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ ឯកឧត្តម តាកាហាស៊ី បានគូសបញ្ជាក់ថា អ្នកវិនិយោគរបស់ជប៉ុនផ្នែកសហគ្រាសធុនតូច និងមធ្យម ចាប់អារម្មណ៍វិនិយោគលើការកែច្នៃផលិតផល និងការបណ្តុះបណ្តាលនៅកម្ពុជា៕