ការ​បើក​ហិប​វិញ្ញាសា​នៅ​តាម​បន្ទប់​ប្រឡង​សម្រាប់​ដំណើរ​ការ​វិញ្ញាសា​


នា​ព្រឹក​ថ្ងៃ​ទី​០១ នៃ​ដំណើរ​ការ​សំណេរ​ ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ នៅ​តាម​មណ្ឌល​ប្រឡង​ទាំងអស់​ទាំង​១៧៨​ មាន​ការ​បើក​ហិប​វិញ្ញាសា​សម្រាប់​ដំណើរ​វិញ្ញាសា​ ដោយ​មាន​ការ​អញ្ជើញ​ពី​ឯកឧត្ដម​ លោក​ជំទាវ​ថ្នាក់​ដឹក​នាំ​ ឯកឧត្ដម​គណៈ​អភិបាល​រាជធានី​ ខេត្ត​ គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ អប្បមាទ​ទូទាំង​ប្រទេស​ ប្រធាន​ អនុប្រធាន​មណ្ឌល​ អ្នក​ត្រួត​ពិនិត្យ​តាម​អាគារ​ និង​អ្នក​ពាក់ព័ន្ធ​ និង​មាន​ការ​សង្កេត​ការណ៍​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ចូល​រួម​ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត​មាន​បិទ​ស្កុត​ និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា​ នៅ​ចំពោះ​មុខ​បេក្ខជន។