សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ៣រូប ដែលឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក កម្រិតពិភពលោក នៅអាមេរិក


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ កីឡាករម៉ូតូទឹកកម្ពុជាចំនួន ៣រូប ដែលឈ្នះមេដាយមាស, ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក កម្រិតពិភពលោក ២០២៣ ជុំទី៣ លើវិញ្ញាសា AMATEUR Runabout 1100 OPEN នៅទីក្រុង Lake Havscu រដ្ឋអារីសូណា សហរដ្ឋអាមេរិក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហោះសារតាមរយៈ Telegram ដោយអបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ទាំង៣រូបរួមមាន៖ កីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ឈ្នះមេដាយសំរឹទ្ធ, កីឡាករម៉ូតូទឹកកម្ពុជា ម៉ីន ម៉ូស្តាន់ ឈ្នះមេដាយប្រាក់ និងកីឡាករម៉ូតូទឹកកម្ពុជា សាលី អូមើត ឈ្នះមេដាយមាស៕