លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន


(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្ម ក្នុងរដ្ឋធានី​ប៉េ​កាំង ប្រទេសចិន។

ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចលោក​ជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសដែលអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោកជំទាវ ផឹង លីយ័ន ភរិយាលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

សូមបញ្ជាក់ថា​ សារមន្ទីរសិល្បៈ និងសិប្បកម្មជាតិចិន មានទីតាំងនៅជាប់ឧទ្យាន​ព្រៃ​អូឡាំ​ពិក ​នៅភាគខាងជើងទីក្រុងប៉េកាំង៕