រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នាថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik (អាណាតូលី បូរ៉ូវីក) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះ ត្រូវបានប្រព្រឹត្តឡើងនៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយសំដៅរឹតបន្តឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។