ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញទទួលជួបស្វាគមន៍ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា


(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្ត អញ្ជើញទទួលជួបស្វាគមន៍និងសំណេះសំណាលជាមួយ លោក បៀល ឡងហឺស៍ (Bil Longhurst) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ។
ក្នុងឳកាសនោះ ក្រោមការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលកក់ក្តៅ ពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត ។
ក្នុងជំនួបនេះ ឯកឧត្តម បានបង្ហាញពីភូមិសាស្ត្រ តំបន់រដ្ឋបាលប្រមូលផ្តុំ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត និងវិស័យដែលមានសក្តានុពលក្នុងខេត្ត ពិសេសវិស័យ កសិ ឧស្សាហកម្ម ដំនាំម្រេច និងកៅស៊ូ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ក៍បានស្នើរដល់ លោកឯកឯគ្គរាជទូតចក្រភពអង់គ្លេស សុំអោយអ្នកិវិនិយោគនៅអង់គ្លេស មកបណ្តាក់ទុនលើវិស័យនេះ ដើម្បីអោយខេត្តកូនពៅមួយនេះ កាន់តែមានសក្តានុពល ដើម្បីអោយខេត្តមានការអភិវឌ្ឍន៍ ខ្លាំងបន្ថែមទៀត ។
ជាមួយគ្នានោះ លោកឯកឯគ្គរាជទូតចក្រភពអង់គ្លេស ក៍បានទទួលយល់ព្រមយកសំណើរនេះ ទៅពិចារណាផងដែរ ។
សូមបញ្ជាក់ថា៖ លោក បៀល ឡងហឺស៍ (Bil Longhurst) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា អញ្ជើញមកទស្សនៈកិច្ចនាថ្ងៃនេះ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីខេត្តកូនពៅមួយនេះ ពិសេសផ្សព្វផ្សាយលើការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត ក្នុងខេត្តត្បូងឃ្មុំ ដែលមានបំណងចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ៕