ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះ ដើម្បីឈ្វេងយល់ពីសភាពការណ៍ទូទៅ និងស្ថានភាពភូមិសាស្រ្តខេត្ត និងពិភាក្សាត្រៀមរៀបចំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ នាពេលខាងមុខ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ៕
.j.jpg)
.j.jpg)

