ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Prime Road Power Public Co., Ltd និងក្រុមហ៊ុន Rafulin Holdings Sdn Bhd ដឹកនាំដោយឧកញ៉ា Dato’ Mohamed Faffle K. Chekku និងលោក Piroon Shinawatra។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំតបតាមសំណើសុំរបស់ក្រុមហ៊ុន ដើម្បីសិក្សាបន្ថែមទៀតអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា មានជាអាថិ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យាជាដើម។
សូមជម្រាបថា ក្រុមហ៊ុន Prime Road Power Public Co., Ltd. គឺជាក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញ ដែលមានដំណើរការផលិតថាមពលបៃតងស្អាតចំនួន 307MW រួមបញ្ចូលទាំងថាមពលពន្លឺព្រះអាទិត្យ 77MW នៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។ ចំណែកក្រុមហ៊ុន Rafulin Holding Sdn Bhd ជាក្រុមហ៊ុនដែលវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងប្រទេសផ្សេងៗ៕