ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសំណេះសំណាល និងប្រកាសចូលកាន់តំណែងមន្ដ្រី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន


(ភ្នំពេញ)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងពិធីនេះ ក៏មានការប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន សរុបចំនួន៧រូបផងដែរ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី៕