ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស្វ័រ ៖នយោបាយការទូតទន់ភ្លន់របស់កម្ពុជាគឺពង្រីកមិត្តភាពនៅគ្រប់ទីកន្លែងក្នុងតំបន់ ក្នុងពិភពលោកនិងពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី


ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ​​ ឆ្នាំ២០២៣ – ភូមិសាស្ត្រនយោបាយរបស់កម្ពុជាបច្ចុប្បន្នជានយោបាយការទូតទន់ភ្លន់ ពង្រីកមិត្តភាព នៅគ្រប់ទីកន្លែងក្នុងតំបន់ និងក្នុងពិភពលោក ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។ នេះបើតាមការថ្លែងបញ្ជាក់របស់ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅព្រលានយន្តអន្តរជាតិភ្នំពេញ។ ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានហៅអ្នកវិភាគនយោបាយដែលនាំគ្នាលើកឡើងថាកាដែរសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទៅទស្សនកិច្ចនៅ ប្រទេសវៀតណាមគឺ ដើម្បីស្អំបេះដូងវៀតណាម ថាគឺជាអ្នកវិភាគ ឬអត្ថាធិប្បាយនយោបាយបែប ស៊ីអារម្មណ៍ទៅវិញទេ។

ឯកឧត្តមបញ្ជាក់ថា៖«បងប្អូនកូនក្មួយប្រហែលជានៅចាំថាកាលពីប៉ុន្មានឆ្នាំមុន អ្នកអត្ថាធិប្បាយនយោបាយស៊ីអារម្មណ៍ មួយចំនួន ហៅពេញៗមាត់ថារាជរដ្ឋាភិបាល កម្ពុជាជាអាយ៉ងយួន ដែលជាពាក្យធ្ងន់ធ្ងរ ប៉ុន្តែតាមការសង្កេតមួយរយៈពេលនេះពាក្យនេះ បានស្បើយទៅៗមិនរបូតពីមាត់គាត់ឆាប់រហ័សដូចពីមុនទៀតទេ»។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថាការដែលអ្នកអត្ថាធិប្បាយលែងនិយាយស្ទើរចេញពីបបូរមាត់ដោយសារតែគាត់យល់ឃើញថាមហាជនខ្មែរចាប់ផ្តើម ឬបាននិងបន្តយល់កាន់តែច្បាស់ពីយន្តការ ឬពីគន្លឹះធំៗ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក។ «បានន័យថាមហាជនខ្មែរយល់កាន់តែច្បាប់ពីមួយថ្ងៃទៅមួយថ្ងៃ ថាកម្ពុជាមិនមែនជាអាយ៉ងយួន អាយ៉ងរបស់ ប្រទេស ណាមួយឡើយ ។ ម្ល៉េះហើយនៅពេល ពួកអ្នកវិភាគឬពួកអត្ថាធិប្បាយដែលមាននិន្នាការនយោបាយច្បាស់ក្រឡែតលែង សូវប្រើពាក្យអាយ៉ង តែប្រើពាក្យស្អំបេះដូង ស្អំចិត្ត យកចិត្តវៀតណាម យកចិត្តចិនទៅវិញ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម តាន់ ហ្សង់-ហ្វង់ស្វ័រ។ ឯកឧត្តម តាន់ ហ្សង់-ហ្វង់ស្វ័រ បានលើកឡើងទៀតថា ទោះបីជាពួកគេដូរពាក្យនិយាយអត្ថាធិប្បាយក្តី តែគំនិតរបស់គេនៅតែចោទមកលើរាជរដ្ឋាភិបាលកម្ពុជានៅតែជាប្រទេសរណប ក៏ប៉ុន្តែពួកគាត់ក៏បានដឹងពីសភាពការណ៍ដែរ ថាកម្ពុជា ក៏ដូចជាវៀតណាមជា ប្រទេសស មាជិកអាស៊ាន គឺគ្មានប្រទេសណារណប ឬប្រទេសណាអាយ៉ងប្រទេសណានោះ ទេសូម្បីតែ ប្រធានាធិបតីចិនទៅវៀតណាមគ្មានបំណងបង្កើតសត្រូវនោះទេ គឺដើម្បីពិភាក្សាគ្នា រកការទ្រទ្រងគ្នាទៅវិញទៅមក។

ឯកឧត្តមបន្ថែមថា ស្ថិតក្នុងបរិបទភូមិសាស្ត្រនយោបាយដែលមានការផ្លាស់ប្តូរដ័សែនរហ័សបំផុតនេះ តាមខ្ញុំយល់អ្នកវិភាគឬ អត្ថាធិប្បាយ ដែលមាននិន្នាការច្បាស់ ក្រឡែតចាប់ ផ្តើមយល់ម្លោះហើយពេលអស់ការតាំងខ្លួនជាវិទូក្នុងការវិភាគនយោបាយខ្មែរ ហើយដឹង មហាជនចាប់អារម្មណ៍លើបញ្ហានយោបាយតំបន់បានជាពួកគេបានចាប់ផ្តើម តាំងខ្លួនជាអ្នកនយោបាយវិទូម្តងដោយ គេប្រើពាក្យស្អំបេះដូង ឬយកចិត្តអ្នកនេះអ្នកនោះវិញម្តង ។ ឯកឧត្តមបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានសូមអរគុណ ដល់អ្នកធ្វើអត្ថាធិប្បាយទាំងនោះ ដែលបានប្រើពាក្យស្អំបេះដូង ដែលពាក្យនេះមានលក្ខខណៈវិជ្ជាមានទៅវិញទេ។ព្រោះថាវាស្តែង ឱ្យឃើញថាពីនយោបាយការទូតបែបទន់ភ្លន់របស់កម្ពុជាក្នុងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ «នយោបាយការទូតទន់ភ្លន់របស់កម្ពុជាគឺពង្រីកមិត្តភាពនៅគ្រប់ទីកន្លែងក្នុងតំបន់ និងក្នុងពិភពលោក ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីគឺជាយន្តការ ដែលនឹងហុចមកក្នុងរយៈកាលខ្លីមធ្យម ឬវែងនៅផលប្រយោជន៍សម្រាប់ប្រទេសជាតិកម្ពុជា»៕