បទយកការណ៍៖ អ្នកបង្កើតមាតិកាកសិកម្ម ជាចំណែកជួយលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា


នៅកម្ពុជា បណ្ដាញសង្គមកំពុងក្លាយជាប្រភពព័ត៌មានដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ទូទៅ។ មាតិកាចម្រុះវិស័យថ្មីៗជាច្រើនចេញផ្សាយជាទៀងទាត់ ក្នុងនោះ ក៏មានដែរ មាតិកាអំពីវិស័យកសិកម្ម ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារជន។ អ្នកបង្កើតមាតិកាកសិកម្មដែលបានផ្ដល់បទសម្ភាស បានគូសបញ្ជាក់ថា មូលហេតុចម្បងដែលខ្លួនសម្រេចបង្កើតមាតិកាកសិកម្មសម្រាប់ផ្សព្វផ្សាយលើបណ្ដាញសង្គម គឺដោយសារតែការស្រឡាញ់ និងដើម្បីរួមចំណែកជួយលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា៕