ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងអង្គការយូណេស្កូ ចូលរួមអបអរសាទរជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលកំណត់យកថ្ងៃ ២៩ធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា»


(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានសមាជិកមកពី៥២ប្រទេស នៅទ្វីបអាស៊ី និងជាដៃគូសហប្រតិបត្តិការផ្នែកវប្បធម៌នៅអាស៊ីមួយរបស់អង្គការវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ បានផ្ញើលិខិតចូលរួមអបអរសាទរជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានកំណត់យកថ្ងៃ ២៩ ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងបានប្រតិបត្តិសាសនានេះបានល្អខ្ជាប់ខ្ជួននៅក្នុងតំបន់ទន្លេមេគង្គ។ ព្រះពុទ្ធ សាសនា និងសាសនានានានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងសន្តិភាព ឯកភាពជាតិ ការផ្សះផ្សារជាតិ និងការចូលរួមចំណែកក្នុងបុព្វហេតុមនុស្សជាតិ។

ដើម្បីអបអរសាទរទិវាសន្តិភាពនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានរៀបចំពិធីច្រូតស្រូវព្រះពុទ្ធ -ស្រូវ កាឡានាម៉ាក់ Kalanmak នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានដាំ ដុះក្នុងដំណាក់កាលពិសោធន៍ដោយជោគជ័យ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ស្រូវព្រះកាឡានាម៉ាក់ គឺជា អរិយធម៌ដ៏សំខាន់មួយនៅក្នុងពុទ្ធប្រវត្តិ ដែលត្រូវបានគេដាំនិងអភិរក្សយ៉ាងតឹងរឹងបំផុត នៅក្រុងកាពីឡាវ៉ាទូ និងក្រុងលុម្ពិនីនៃប្រទេសនេប៉ាល់ ដើម្បីរក្សាអត្តសញ្ញាណនិងប្រភពដើមដែលមានអាយុកាលជាង ៥០០០ឆ្នាំ មកហើយ។ ស្រូវព្រះពុទ្ធកាឡានាម៉ាក់នេះ ជាប្រភេទអង្គរបុរាណ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹង ព្រះពុទ្ធសាសនា ក្នុងដំណើររបស់ព្រះអង្គបន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹង។ ព្រះពុទ្ធព្រះអង្គទ្រង់សព្វព្រះ រាជហរទ័យសោយអង្ករកាឡានាម៉ាក់ ដែលមានក្លិនក្រអូបយ៉ាងពិសេសនេះ ហើយត្រូវបានចាត់ទុកថាជាអាហារ ដ៏ពិសិដ្ឋនៅក្នុងសហគមន៍ពុទ្ធសាសនា ដែលត្រូវបានគេប្រើជាញឹកញាប់នៅក្នុងពិធីបុណ្យបូជាចំពោះព្រះពុទ្ធ សាសនា ហើយជាទូទៅត្រូវបានប្រគេនព្រះសង្ឃ និងមាតាបិតា ជាការគោរពនិងដឹងគុណ។
ស្រូវព្រះកាឡានាម៉ាក់នេះ ត្រូវបានផ្តល់ជូនមកកម្ពុជាជាលើកដំបូង សម្រាប់ជាអំណោយក្នុងឱកាស នៃពិធីប្រគល់គោរមងារជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៦ ជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក» និងជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា «ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក» កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

តាមរយៈការអនុវត្តសកម្មភាពព្រះពុទ្ធសាសនាដ៏ល្អអស្ចារ្យ អង្គការពុទ្ធសាសនិកពិភពលោក (WFB) ក៏បានថ្វាយ ព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល» ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕