ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា នៅស្រុកអូររាំងឪ


(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ( ៧មករា ឆ្នាំ១៩៧៩ – ២០២៤) និងឡើងអានសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញរំព្ញកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា។

ការប្រារព្ធពិធីនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអានខ្លឹមសារសន្ទរកទាំងស្រុងរបស់សម្តេចតេជោរួចមក, លោក វង្ស សុភី អធិការនគរបាលស្រុក និងជាប្រធានស.២៧ ស្រុកអូររាំងឪ បានឡើងប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់ស្របតាមខ្លឹមសារសន្ទរកថារបស់សម្តេចទាំងស្រុងថា ប្តេជ្ញាចងចាំទិវាថ្ងៃ៧ មករាជានិច្ច ប្តេជ្ញារក្សាការពារសមិទ្ធផលដែលមានស្រាប់ឱ្យនៅគង់វង្ស ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រឱ្យ ប្តេជ្ញាបន្តគាំទ្រការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្តេជ្ញាចូលរួមគាំនូវគ្រប់សកម្មភាពគោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានជាដាច់ខាត៕