សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន PL Vista ជួបសម្ដែងការគួរសម និងពិភាក្សាការងារ


ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក François GUEZ នាយកប្រតិបត្តិ ក្រុមហ៊ុន PL Vista ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

PL Vista ជាក្រុមហ៊ុនបារាំង ដែលមានឯកទេសលើការផ្គត់ផ្គង់ផ្នែកគ្រឿងសំអាង អនាម័យ និងការថែទាំគេហដ្ឋាន។ ផលិតផលរបស់ PL Vista ត្រូវបានរចនាឡើង និងផលិតនៅអឺរ៉ុប ដោយប្រើធាតុផ្សំ និងស្តង់ដារអឺរ៉ុប ស្របតាមការបញ្ជាក់យ៉ាងម៉ត់ចត់ ដើម្បីធានាជូនអ្នកប្រើប្រាស់នូវគុណភាព និងសុវត្ថិភាពដែលអតិថិជនចង់បាន៕