ប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យមានការចូលរួមអនុវត្តការងាររបស់រាជរដ្ឋាភិបាលឲ្យកាន់តែល្អប្រសើរ


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ នៅសាលមហោស្រពចេនឡា នៃមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានបានបង្កើតឡើងក្នុងឆ្នាំ២០១៤ និងបានបន្តនិរន្តរភាពសម្រាប់នីតិកាលទី៦ ព្រមទាំង បន្តអនុវត្តសម្រាប់នីតិកាលទី៧នេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្វែងយល់អំពី តម្រូវការ បញ្ហាប្រឈម និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើឱ្យមានភាពឆ្លើយតបក្នុងយុទ្ធសាស្ត្រដឹកនាំ និងធ្វើឱ្យមានសង្គតិភាពរវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈកិច្ចប្រជុំ និងការរៀបចំវេទិកាសាធារណៈនៅតាមបណ្តាខណ្ឌ-សង្កាត់ទូទាំងរាជធានីភ្នំពេញ ក្រុមការងារបានខិតខំប្រមែប្រមូលព័ត៌មាន ស្វែងយល់អំពីតម្រូវការ សំណូមពរ និងសម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជាច្រើនជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយសម្រេចបានលទ្ធផលជាផ្លែផ្កា។

ពិសេសគឺការដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ ដោយភាពស្មោះត្រង់ និងតម្លាភាពធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅរាជធានី ភ្នំពេញ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមសហការគាំទ្រ ពីសំណាក់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ ក្រុមប្រឹក្សា គណៈអភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ- អង្គភាពជំនាញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចុះបំពេញការងារជូនប្រជាពលរដ្ឋ។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឲ្យទាំងក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់ រួមសហការគ្នា ដើម្បីជ្រោមជ្រែងការងារនេះ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ សម្រាប់ក្រុមការងារដាច់ខាតត្រូវតែស្គាល់ពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទើបយើងអាចបម្រើប្រជាពលរដ្ឋបានល្អ និងចំទិសដៅ។

ឯកឧត្តមបានជំរុញឲ្យក្រុមការងារផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាប និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើង។ ការដោះស្រាយ បញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ ក្រុមការងារ មិនមានសិទ្ធិសម្រេច ជំនួសក្រសួង ស្ថាប័នជំនាញនោះទេ។ យើងមានសិទ្ធិត្រឹមសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នទាំងនេះ ក្នុងដោះស្រាយជូនប្រជាពលរដ្ឋ។ ខណ្ឌទាំង១៤ ត្រូវសហការគាំទ្រគ្នា ដើម្បីអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការរៀបចំជាវេទិកាសាធារណៈដើម្បីស្ដាប់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ។ ដឹងឮពីការចង់បានរបស់ប្រជាពលរដ្ឋហើយ មិនដោះស្រាយជូនពួកគាត់ វាជាកំហុសដ៏ធំមួយ។ ដូច្នេះរាល់សំណូមពរសំណើរបស់ប្រជាពលរដ្ឋ ត្រូវតែធ្វើការដោះស្រាយជូនពួកគាត់។

បន្តជំរុញការអនុវត្តភូមិសង្កាត់ឱ្យមានសុវត្ថិភាព។ ប្រទេសកម្ពុជា បើអសន្តិសុខ គឺពិបាកនឹងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគទុនអោយគេមកវិនិយោគ រកស៊ីនៅកម្ពុជាណាស់។ ការជឿទុកចិត្តពីបរទេស បានធ្វើឲ្យកម្ពុជា ទាក់ទាញការវិនិយោគបានយ៉ាងច្រើន ដោយថ្មីៗនេះ មានក្រុមហ៊ុនចំនួនពីរគ្រោងនឹងមកវិនិយោគនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណជាង៤០០០លានដុល្លារ។ អ្វីដែលជាការចង់បានរបស់រាជរដ្ឋាភិបាលនោះ គឺការជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញវិជ្ជាជីវៈចំពោះកូន ចៅប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត ដោយរាជរដ្ឋាភិបាលបានជំរុញឲ្យមានការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈនេះរហូតដល់១លានប្រាំសែននាក់ ដោយមិនយកប្រាក់ជាមួយការឧបត្ថមប្រាក់សិក្សាប្រចាំខែផងដែរ។

គួរបញ្ជាក់ថា ក្នុងពិធីនេះ ត្រូវបានចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖