កីឡាការិនីកម្ពុជាទទួលបានជ័យលាភីមេដាយសំរឹទ្ធលើប្រភេទកីឡាតេក្វាន់ដូ


នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កីឡាការិនី Tubbs Casandre Nicole ជាកីឡាការិនីជម្រើសជាតិកម្ពុជា បានទទួលមេដាយសំរឹទ្ធលើប្រភេទកីឡាតេក្វាន់ដូ ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ ដែលកំពុងធ្វើនៅប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា គឹតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ក្រុមកីឡាករ កីឡាការិនីកម្ពុជា បានទទួលនូវមេដាយសរុបចំនួន១១ ក្នុងនោះមេដាយមាស០១ និងមេដាយសំរឹទ្ធចំនួន១០។