ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញប្រគេនទេយ្យទាន និងបច្ច័យជូនវត្តពីរឋិតក្នុងរាជធានីភ្នំពេញ


នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវង្សានៅវត្តពិភទ្ទរង្សី ហៅវត្តចិនដំដែកខាងជើង និងវត្តសារាវ័ន្តតេជោ ឋិតក្នុងរាជធានីភ្នំពេញ។
គិតមកដល់ថ្ងៃនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដង្ហែយកទានវស្សាប្រគេនព្រះសង្ឃដែលគង្គចាំព្រះវស្សា សរុបចំនួន ៩៩គូរហើយ សម្រាប់រដូវកាលឆ្នាំនេះ។
ការប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលក្នុងរួមមាន៖ ទានវស្សា ទឹកក្រូច មី ផ្លែឈើ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ រួមជាមួយនឹងបច្ច័យមួយចំនួននាឱកាសនោះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ឱ្យទទួលបានសេចក្តីសុខ និងសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។