ព្រឹកនេះ រដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប


នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប។

សមាសភាពរាជរដ្ឋាភិបាល ទាំង៣រូប រួមមាន៖

១- ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

២- ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

និង៣- ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ។