ឯកឧត្តមវេជ្ជ សុះ មុះសិន និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីផ្តល់ប្រាក់ឧបត្ថម្ភជូនក្មេងកុមារកំព្រាចិញ្ចិមតាមមូលដ្ឋានចំនួន១១៣នាក់មកពីរាជធានី ខេត្ត


ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងសមាគម លោក លោកស្រី ក្រុមការងារចលនានិស្សិតនារីបញ្ញវន្តនារីមុស្លិមកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ នៃគម្រោងចិញ្ចឹមកុមារកំព្រាដែលកំពុងចិញ្ចឹមតាមផ្ទះ មានចំនួនសរុប ១១៣នាក់ ដែលមកពីបណ្ដា រាជធានី ខេត្ត ដែលសរុបជាថវិកាចំនួន ១០២៥៩.២៧ ដុលា្ល
ពិធីខាងលើប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឱ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៕

ពិធីនេះប្រព្រឹត្តធ្វើនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣