ឯកឧត្តម សួស គង់ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២៧៧ នាក់ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ ឯកឧត្តម សួស គង់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រួច ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងារ ព្រមទាំងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ជាច្រើនរូបទៀត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២៧៧ នាក់ ស្រី ១១០ នាក់ ដែលអញ្ជើញមកពីភូមិនានា នៃឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងកម្មវិធីវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ៕