ពិធីសំណេះសំណាលជាមួយយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន


នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសំណេះសំណាល យុវជនក្រសួងសាធារណការ និង ដឹកជញ្ជូនចំនួន៩៩នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍ជោគជ័យ របស់ឯកឧត្តម ដល់យុវជនទាំងអស់ ឲ្យបានយល់ដឹងនូវការអនុវត្តការងារអោយមានប្រសិទ្ធភាព ដោយឈរលើជំនាញ វិជ្ជាជីវៈ របស់ខ្លួនដែលមាន និង បន្តពង្រីកនូវជំនាញសមត្ថភាព ការដឹកនាំ ដើម្បីចូលរួមអភិវឌ្ឍប្រទេសអោយមានភាពរីកចម្រើនទាំងអស់គ្នា។