ក្រសួងសាធារណការកម្ពុជា និងជប៉ុន ប្រជុំពិភាក្សាពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងសៀមរាប និងក្រុងស្វាយរៀង


(ភ្នំពេញ)៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចពិភាក្សានេះបានធ្វើឡើងនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពិភាក្សាពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងសៀមរាប ខេត្តសៀមរាប និងក្រុងស្វាយរៀង ខេត្តស្វាយរៀង៕