សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញហើយ ក្រោយបញ្ចប់ការងារប្រកបដោយផ្លែផ្កាខ្ពស់


(ម៉ែលប៊ន, អូស្ត្រាលី)៖ បន្ទាប់ពីបំពេញការងារប្រកបដោយភាពមមាញឹករយៈពេលប្រមាណ៦ថ្ងៃ នៅរសៀលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុចា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ។
រយៈពេល៦ថ្ងៃនៃបេសកកម្មការងារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអូស្ត្រាលីជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានផ្លែផ្កាខ្ពស់ជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនទាំងផ្នែកនយោបាយការទូត និងការងារសេដ្ឋកិច្ច។
តាមការគ្រោងទុកសម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏ដូចជាគណៈប្រតិភូនឹងធ្វើដំណើរលើយន្តហោះប្រមាណជា១០ម៉ោង នៅវេលារំលងអាធ្រាត្រទើបដល់ប្រទេសកម្ពុជា៕