ព្រឹកថ្ងៃថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយសចូលរួមបុណ្យឆ្លងប្រាង្គចេតិយ និងគំរប់ខួប៣ឆ្នាំ មហាសប្បរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូត្ថម្ភក៏ លឹម ឈុន ដែលត្រូវជាឪពុកបង្កើត ឧកញ៉ា អ៊ឹង ប៊ុនហូវ ដែលបានប្រារព្វធ្វើនៅ
ក្នុងបរិវេណវត្តពោធិត្ថារាម( ហៅវត្តពោធិអណ្តែត ) ស្ថិតនៅក្នុងភូមិត្អូរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


















