កម្ពុជាទទួលបានមេដាយសរុបចំនួន១៧ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី


សូមចូលរួមអបអរសាទរកីឡាករ កីឡាការិនីកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ហើយជាលទ្ធផលបាននាំមកនូវជោគជ័យគួរទីមោទនៈជូនដល់ប្រទេសជាតិទាំងមូល។
ជាលទ្ធផល ព្រះរាជាណាចក្រកម្ពុជាទទួលបានមេដាយសរុបចំនួន១៧ (មេដាយមាស០៣ មេដាយប្រាក់០២ និងមេដាយសំរឹទ្ធ១២) រួមមាន៖
១-មេដាយមាស៖ ប្រភេទកីឡា ប៉េតង់ចំនួន១ គុនខ្មែរចំនួន១ និងតេក្វាន់ដូចំនួន១
២-មេដាយប្រាក់៖ ប្រភេទកីឡាប៉េតង់តង់ចំនួន១ និងគុនខ្មែរចំនួន១
៣-មេដាយសំរឹទ្ធិ៖ ប្រភេទកីឡាសីប៉ាតាក្រ-ឈីនឡូនចំនួន២ ប៉េតង់ចំនួន៣ តេន្នីសចំនួន១ ជិះសេះចំនួន១ គុនខ្មែរចំនួន២ ប្រដាល់សកលចំនួន១ និងប្រភេទកីឡាតេក្វាន់ដូចំនួន២។