ឯកឧត្តមវេជ្ជ. សុះ មុះសិន លោកជំទាវ កុប ម៉ារីយ៉ាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិជ្រលងកៃស្នា ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងលោកជំទាវ កុប ម៉ារីយ៉ាស តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះជួយឃុំឈូកសរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិជ្រលងកៃស្នា ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង នឹងបាននាំយកអំណោយ ១៤១កញ្ចប់ សម្រាប់ខែបួសរ៉ាម៉ាឌន ។

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ លោកអភិបាលរងស្រុកកំពង់ត្រឡាច លោកមេឃុំ មេភូមិ ហាកឹម តុ តួន ផងដែរ ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានការរារាំងឡើយ ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១២គីឡូក្រាម
២ .ទឹកដោះគោ ០២កំប៉ុង
៣ .ស្ករស ០១គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .មីឡូ ០១ដប
អំណោយទាំងនេះ ជាជំនួយរបស់អង្គការមូស្លីមហិលហ្វិនប្រទេសអាល្លឺម៉ង់ តាមរយ:សមាគមនិស្សិតមុស្លិមកម្ពុជា

ពិធីនេះប្រារព្ធធ្វើរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ ។